Skip to content
គេហទំព័រ ពន្លឺសន្តិភាព

គេហទំព័រ ពន្លឺសន្តិភាព

គេហទំព័រ ពន្លឺសន្តិភាព

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សង្គម
  • សេដ្ឋកិច្ច
  • កីឡា
Subscribe
  • ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

Ponleusantepheap September 29, 2025
នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែងដែលរងផលប៉ះពាល់ពីការវាយប្រហារចំនួន ២លើក ដោយយោធាថៃតាមរយៈការបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជា នៅតំបន់អានសេះ ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីធ្វើការសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយបទឈប់បាញ់ចូលជាធរមាន។
ការចុះទៅពិនិត្យទីតាំងជាក់ស្តែងនេះធ្វើឡើងមួយថ្ងៃ ក្រោយពីយោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា នៅតំបន់អានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាវេលាប្រមាណម៉ោង ១១:៥២នាទីព្រឹក រហូតដល់ម៉ោង ១២:៤៦នាទីរសៀល មានចំនួន ២លើក៖ លើកទី១ ចាប់បាញ់ប្រហារ នៅម៉ោង ១១:៥២នាទី ដល់ម៉ោង ១២:២២នាទី និងលើកទី២ ចាប់បាញ់ប្រហារ នៅម៉ោង ១២:២៥នាទី ដល់ម៉ោង ១២:៤៦នាទី។ នៅក្នុងហេតុការណ៍ដែលយោធាថៃបានបង្កខាងលើ កងកម្លាំងរបស់កម្ពុជាមិនបានតបតឡើយ គឺបានប្រកាន់នូវគោលការណ៍អត់ធ្មត់កម្រិតខ្ពស់ និងអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ដែលចូលជាធរមាននៅម៉ោង ២៤:០០ (ម៉ោងក្នុងតំបន់) ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត។
ជាមួយគ្នានេះ កម្ពុជាសូមសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបង្កហេតុ និងការបន្តផ្ទុះអាវុធនៅខាងភាគីថៃខ្លួនឯង ហើយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅវេលាម៉ោង ១១:៥២នាទី ថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា ប៉ុន្តែភាគីថៃបែរជាមកចោទកម្ពុជាថាបានផ្ទុះអាវុធទៅវិញ។ សកម្មភាពទាំងអស់នេះអាចប៉ះពាល់ទៅដល់ការគោរព និងការអនុវត្តបទឈប់បាញ់ ព្រមទាំងធ្វើឱ្យស្ថានភាពរឹតតែតានតឹង និងស្មុគស្មាញ។ ក្នុងន័យនេះ កម្ពុជាស្នើឱ្យភាគីទាំងពីរអនុញ្ញាតឱ្យក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចូលរួមពិនិត្យ និងធ្វើកោសល្យវិច័យទៅលើភស្តុតាងនានាដែលបានបន្សល់ទុកក្រោយពេលការបាញ់ប្រហាររបស់ភាគីថៃមកលើកងកម្លាំងកម្ពុជាឱ្យបានហ្មត់ចត់បំផុត សំដៅផ្តល់នូវព័ត៌មានពិត សុចរិតភាព គណនេយ្យភាព តម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវដល់ភាគីទាំងពីរផង និងដល់សាធារណជនជាតិ និងអន្តរជាតិផង។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
ថ្ងៃអាទិត្យ ៦កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥

Post navigation

Previous: សេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស
Next: ព័ត៌មានដែលថាមានការចាប់ខ្លួនអ្នកសារព័ត៌មាន ដែលផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងភូមិព្រៃចាន់ និងភូមិជោគជ័យ គឺជាព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងបង្កចលាចល និងបង្កើតការភាន់ច្រឡំ

ព័ត៌មានថ្មីៗ

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ ដឹកនាំ និងសម្របសម្រួលប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការនិងសម្របសម្រួលតួកគី (TIKA )នៃសាធារណរដ្ឋតួកគី ចុះពិនិត្យទីតាំងអនុវត្តគម្រោងស្ថាបនាផ្លូវ នៅក្នុងតំបន់សហគមន៍នេសាទឆ្នេរអង្កោល ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ ដឹកនាំ និងសម្របសម្រួលប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការនិងសម្របសម្រួលតួកគី (TIKA )នៃសាធារណរដ្ឋតួកគី ចុះពិនិត្យទីតាំងអនុវត្តគម្រោងស្ថាបនាផ្លូវ នៅក្នុងតំបន់សហគមន៍នេសាទឆ្នេរអង្កោល
  • ព័ត៌មានជាតិ

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ ដឹកនាំ និងសម្របសម្រួលប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការនិងសម្របសម្រួលតួកគី (TIKA )នៃសាធារណរដ្ឋតួកគី ចុះពិនិត្យទីតាំងអនុវត្តគម្រោងស្ថាបនាផ្លូវ នៅក្នុងតំបន់សហគមន៍នេសាទឆ្នេរអង្កោល

May 16, 2026
ឯកឧត្តម ភឺន ផល្លា តំណាងសម្តេចតេជោ ប្រមុខរដ្ឋស្តីទី នាំយកអាវក្រោះខ្មែរ DSS និងមួកការពារ​គ្រាប់​ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចូលរួមគាំទ្រ និងពង្រឹងសមត្ថភាពការងាររបស់កងកម្លាំងបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋ ឯកឧត្តម ភឺន ផល្លា តំណាងសម្តេចតេជោ ប្រមុខរដ្ឋស្តីទី នាំយកអាវក្រោះខ្មែរ DSS និងមួកការពារ​គ្រាប់​ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចូលរួមគាំទ្រ និងពង្រឹងសមត្ថភាពការងាររបស់កងកម្លាំងបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋ
  • ព័ត៌មានជាតិ

ឯកឧត្តម ភឺន ផល្លា តំណាងសម្តេចតេជោ ប្រមុខរដ្ឋស្តីទី នាំយកអាវក្រោះខ្មែរ DSS និងមួកការពារ​គ្រាប់​ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចូលរួមគាំទ្រ និងពង្រឹងសមត្ថភាពការងាររបស់កងកម្លាំងបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋ

May 13, 2026
ក្រុមការងារចលនាសាងសមាជិកគណបក្សនៅមូលដ្ឋាខេត្តកំពត ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ អញ្ជើញដឹកនាំក្រុមការងារចូលរួមផ្តើមបុណ្យផ្កាសាមគ្គីនៅវត្តសំឡាញ ក្រុមការងារចលនាសាងសមាជិកគណបក្សនៅមូលដ្ឋាខេត្តកំពត ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ អញ្ជើញដឹកនាំក្រុមការងារចូលរួមផ្តើមបុណ្យផ្កាសាមគ្គីនៅវត្តសំឡាញ
  • ព័ត៌មានជាតិ

ក្រុមការងារចលនាសាងសមាជិកគណបក្សនៅមូលដ្ឋាខេត្តកំពត ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ អញ្ជើញដឹកនាំក្រុមការងារចូលរួមផ្តើមបុណ្យផ្កាសាមគ្គីនៅវត្តសំឡាញ

May 10, 2026
ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សា ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សា
  • ព័ត៌មានជាតិ

ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សា

May 7, 2026
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់
  • ព័ត៌មានជាតិ

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់

May 3, 2026
ឯកឧត្តម ភឺន ផល្លា បានចូលរួមអមដំណើរ សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ ឯកឧត្តម ភឺន ផល្លា បានចូលរួមអមដំណើរ សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ
  • ព័ត៌មានជាតិ

ឯកឧត្តម ភឺន ផល្លា បានចូលរួមអមដំណើរ សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ

May 2, 2026
  • ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ ដឹកនាំ និងសម្របសម្រួលប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការនិងសម្របសម្រួលតួកគី (TIKA )នៃសាធារណរដ្ឋតួកគី ចុះពិនិត្យទីតាំងអនុវត្តគម្រោងស្ថាបនាផ្លូវ នៅក្នុងតំបន់សហគមន៍នេសាទឆ្នេរអង្កោល
  • ឯកឧត្តម ភឺន ផល្លា តំណាងសម្តេចតេជោ ប្រមុខរដ្ឋស្តីទី នាំយកអាវក្រោះខ្មែរ DSS និងមួកការពារ​គ្រាប់​ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចូលរួមគាំទ្រ និងពង្រឹងសមត្ថភាពការងាររបស់កងកម្លាំងបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋ
  • ក្រុមការងារចលនាសាងសមាជិកគណបក្សនៅមូលដ្ឋាខេត្តកំពត ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ អញ្ជើញដឹកនាំក្រុមការងារចូលរួមផ្តើមបុណ្យផ្កាសាមគ្គីនៅវត្តសំឡាញ
  • ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សា
  • ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់
Copyright © All rights reserved. | MoreNews by AF themes.