កំពង់ស្ពឺ ៖ នារសៀល ថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ ២០២៦ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ចាត់លោកវរសេនីយ៍ឯក ហុិន សុខចំរើន ស្នងការរងខេត្ដជាតំណាងចូលរួមពិធីសម្ពោធដាក់ឱ្យដំណើរការជណ្តើរត្រី 🐠 ជាផ្លូវការនៅក្នុងទំនប់តាអួន ភូមិពាណិជ្ជកម្ម សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្ដម ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និង មានការចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងមកពីក្រសួងកសិកម្ម លោក លោកស្រី មកពីអង្គការអន្តរជាតិ លោក លោកស្រី ប្រធានមន្ទីរពាក់ពន្ធ័ជុំវិញខេត្ត។
