= ការរំលោភបំពានយកដីចំណីព្រែកប្រឡាយអូជាសម្បត្តិរបស់រដ្ឋធ្វើជាកម្មសិទ្ធិឯកជនចេះតែកើតមានជាបន្តបន្ទាប់ ស្ទើរតែក្លាយទៅជាជំងឺដំបៅមហារីកដែលមិនអាចព្យាបាលបានទៅហើយ។
ប៉ុន្តែចំពោះជំងឺដំបៅនេះ គេតែងតែសង្កេតឃើញកើតមានតែចំពោះបុគ្គលអ្នកមានលុយនិងមានអំណាចតែប៉ុណ្ណុះ រីឯអ្នកគ្មានលុយនិងគ្មានអំណាចគឺមិនអាចកើតមានបានទេ ( មានន័យថា ) ចំពោះប្រជាពលរដ្ឋស្លូតត្រង់ស្អប់ខ្ពើមជំងឺនេះណាស់ ។
មានបុគ្គលអ្នកមានលុយនិងមានអំណាចម្នាក់កំពុងតែសាងសង់របស់បងថ្មដ៏រឹងមាំរំលោភចូលដីចំណីព្រែកយ៉ាងបែបអាណាធិបតេយ្យស្ថិតនៅភូមិក្រោលគោឃុំសំបួរមាសស្រុកមុខកំពូលខេត្តកណ្ដាលផ្ទុយនិងអនុក្រឹត្យលេខ៩៨របស់រាជរដ្ឋាភិបាលស្ដីពីការរក្សាដីចំពីព្រែកចំនួន២០ម៉ែត្រទុកជាសម្បត្តិរបស់រដ្ខ។
សង្ឃឹមថាអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងមន្ត្រីជំនាញគ្រប់ស្ថាប័ននិងចុះស៊ើបអង្កេតនិងត្រួតពិនិត្យមើលស៊ីជម្រៅដើម្បីឱ្យមានតម្លាភាពនិងប្រសិទ្ធភាពតាមប្រព័ន្ធផ្លូវច្បាប់៕
