Skip to content
គេហទំព័រ ពន្លឺសន្តិភាព

គេហទំព័រ ពន្លឺសន្តិភាព

គេហទំព័រ ពន្លឺសន្តិភាព

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សង្គម
  • សេដ្ឋកិច្ច
  • កីឡា
Subscribe
  • ព័ត៌មានជាតិ

ក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការ ILO និងដៃគូអភិវឌ្ឍអន្តរជាតិកំពុងរួមគ្នាកសាងឯកសារព្រាង «កម្មវិធីទីផ្សារការងារសកម្មនៅកម្ពុជា ២០២៧-២០៣៥»

Ponleusantepheap November 18, 2026

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត គួច សុមាន រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាបច្ចេកទេសស្តីពីការរៀបចំក្របខ័ណ្ឌអនុវត្តកម្មវិធីទីផ្សារការងារសកម្មនៅកម្ពុជា ២០២៧-២០៣៥» ក្រោមកិច្ចសហការរៀបចំដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ (ILO) នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Oakwood Premier ភ្នំពេញ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះឡើងគឺចំពេលវេលាដ៏មានសារៈសំខាន់ និងជាយុទ្ធសាស្ត្រ ខណៈដែលកម្ពុជាកំពុងឈរនៅរបត់ផ្លាស់ប្តូរសង្គម-សេដ្ឋកិច្ចដ៏សំខាន់ និងត្រៀមខ្លួនចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។ ដំណើរការនេះទាមទារឱ្យកម្ពុជាឈានហួសពីការពឹងផ្អែកលើកម្លាំងពលកម្មថ្លៃដើមទាប និងអនុគ្រោះពាណិជ្ជកម្មឯកតោភាគី ដោយប្តូរមកពង្រឹងការប្រកួតប្រជែងលើផលិតភាពខ្ពស់ ជំនាញបច្ចេកទេស និងឌីជីថល នវានុវត្តន៍ និងកម្លាំងពលកម្មដែលអាចបត់បែនបានតាមការវិវត្តនៃបច្ចេកវិទ្យា អនុវត្តស្វ័យប្រវត្តិកម្ម និងការអន្តរកាលពណ៌បៃតង។

ឯកឧត្តមបានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការងារបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីការងារនិងមុខរបរ ២០២៦-២០៣៥ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ២០២៦-២០៣៥ ដោយបានចាត់ទុកកម្មវិធីទីផ្សារការងារសកម្មជាស្ពានតភ្ជាប់សក្តានុពលធនធានមនុស្សទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច។

សូមបញ្ជាក់ផងដែរថា សិក្ខាសាលាបច្ចេកទេសនេះ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍអន្តរជាតិ អ្នកជំនាញការ និងមន្ត្រីបច្ចេកទេសជាច្រើនរូប ដើម្បីរួមគ្នាកសាងឯកសារព្រាងដំបូងនៃក្របខ័ណ្ឌកម្មវិធីទីផ្សារការងារសកម្មនៅកម្ពុជា ឆ្នាំ២០២៧-២០៣៥៕

Post navigation

Previous: ក្រសួងការងារស្វាគមន៍និងគាំទ្រសមាគមសហគ្រិនស្ត្រីកម្ពុជា ក្នុងការកសាងសមត្ថភាព និងលើកកម្ពស់ភាពជាអ្នកដឹកនាំស្រ្តីដល់អ្នកបន្តវេន

ព័ត៌មានថ្មីៗ

ក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការ ILO និងដៃគូអភិវឌ្ឍអន្តរជាតិកំពុងរួមគ្នាកសាងឯកសារព្រាង «កម្មវិធីទីផ្សារការងារសកម្មនៅកម្ពុជា ២០២៧-២០៣៥» ក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការ ILO និងដៃគូអភិវឌ្ឍអន្តរជាតិកំពុងរួមគ្នាកសាងឯកសារព្រាង «កម្មវិធីទីផ្សារការងារសកម្មនៅកម្ពុជា ២០២៧-២០៣៥»
  • ព័ត៌មានជាតិ

ក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការ ILO និងដៃគូអភិវឌ្ឍអន្តរជាតិកំពុងរួមគ្នាកសាងឯកសារព្រាង «កម្មវិធីទីផ្សារការងារសកម្មនៅកម្ពុជា ២០២៧-២០៣៥»

November 18, 2026
ក្រសួងការងារស្វាគមន៍និងគាំទ្រសមាគមសហគ្រិនស្ត្រីកម្ពុជា ក្នុងការកសាងសមត្ថភាព និងលើកកម្ពស់ភាពជាអ្នកដឹកនាំស្រ្តីដល់អ្នកបន្តវេន ក្រសួងការងារស្វាគមន៍និងគាំទ្រសមាគមសហគ្រិនស្ត្រីកម្ពុជា ក្នុងការកសាងសមត្ថភាព និងលើកកម្ពស់ភាពជាអ្នកដឹកនាំស្រ្តីដល់អ្នកបន្តវេន
  • ព័ត៌មានជាតិ

ក្រសួងការងារស្វាគមន៍និងគាំទ្រសមាគមសហគ្រិនស្ត្រីកម្ពុជា ក្នុងការកសាងសមត្ថភាព និងលើកកម្ពស់ភាពជាអ្នកដឹកនាំស្រ្តីដល់អ្នកបន្តវេន

November 10, 2026
ក្រោមស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមការងារ ឯកឧត្តម ភឺន ផល្លា អញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ឯកឧត្តម កែវ ថៃ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (រុស្ស៊ី) ក្រោមស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមការងារ ឯកឧត្តម ភឺន ផល្លា អញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ឯកឧត្តម កែវ ថៃ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (រុស្ស៊ី)
  • ព័ត៌មានជាតិ

ក្រោមស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមការងារ ឯកឧត្តម ភឺន ផល្លា អញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ឯកឧត្តម កែវ ថៃ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (រុស្ស៊ី)

June 22, 2026
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
  • ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

June 11, 2026
ឯកឧត្តម យូ សិរីវុឌ្ឍ និង ឯកឧត្តម ភឺន ផល្លា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេច បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន ៧៩៨នាក់ ឯកឧត្តម យូ សិរីវុឌ្ឍ និង ឯកឧត្តម ភឺន ផល្លា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេច បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន ៧៩៨នាក់
  • ព័ត៌មានជាតិ

ឯកឧត្តម យូ សិរីវុឌ្ឍ និង ឯកឧត្តម ភឺន ផល្លា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេច បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន ៧៩៨នាក់

June 9, 2026
លោក គ្រី ប៉េងលេង ហៅថាត់ បើកអាជីវកម្មបង្កប់ស្កេមអនឡាញ ត្រូវបាន ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ប្រើកណ្តាប់ដៃដែក វាយបំបែកសំបុកស្កេមអនឡាញ លោក គ្រី ប៉េងលេង ហៅថាត់ បើកអាជីវកម្មបង្កប់ស្កេមអនឡាញ ត្រូវបាន ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ប្រើកណ្តាប់ដៃដែក វាយបំបែកសំបុកស្កេមអនឡាញ
  • ព័ត៌មានជាតិ

លោក គ្រី ប៉េងលេង ហៅថាត់ បើកអាជីវកម្មបង្កប់ស្កេមអនឡាញ ត្រូវបាន ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ប្រើកណ្តាប់ដៃដែក វាយបំបែកសំបុកស្កេមអនឡាញ

May 28, 2026
  • ក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការ ILO និងដៃគូអភិវឌ្ឍអន្តរជាតិកំពុងរួមគ្នាកសាងឯកសារព្រាង «កម្មវិធីទីផ្សារការងារសកម្មនៅកម្ពុជា ២០២៧-២០៣៥»
  • ក្រសួងការងារស្វាគមន៍និងគាំទ្រសមាគមសហគ្រិនស្ត្រីកម្ពុជា ក្នុងការកសាងសមត្ថភាព និងលើកកម្ពស់ភាពជាអ្នកដឹកនាំស្រ្តីដល់អ្នកបន្តវេន
  • ក្រោមស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមការងារ ឯកឧត្តម ភឺន ផល្លា អញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ឯកឧត្តម កែវ ថៃ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (រុស្ស៊ី)
  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
  • ឯកឧត្តម យូ សិរីវុឌ្ឍ និង ឯកឧត្តម ភឺន ផល្លា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេច បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន ៧៩៨នាក់
Copyright © All rights reserved. | MoreNews by AF themes.